វិទ្យាល័យហ៊ុនសែនស្មាច់ដែងមានទីតាំងស្ថិតនៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សាលារៀននេះបានក៍សាងនៅក្នុងឆ្នាំ២០០៨ហើយគេបានក៍សាងរួចនៅក្នុងឆ្នាំ២០០៨គឹមានរយះពេលជិតមួយឆ្នាំ គេសាងសងបានមួយអាគារ ទាំងអស់មានពីជាន់ ខាងលើមាន៦បន្ទប់ខាងក្រោមមាន៦សរុបន្ទប់ទាំងអស់មាន ចំនួន១២ នៅជាន់ខាងក្រោមមានបង្គន់អនាម័យ២នៅខាងស្ដាំមួយហើយខាងឆ្វេងមួយមានទីធ្លាបាល់ទាតមួយ ហើយនិងទីធ្លាបាលទះមួយកន្លែងទៀត ព្រមទាំងមានទីធ្លាដ៍ស្រស់ស្អាតផងដែរ។សាលារៀននោះត្រូវបានគេក៍ សាងនៅលើភ្នំ៥២ដែលនៅជិតវត្តលើបច្ចបន្ននេះគេបានធ្វើថ្នលជាតិរួចរាលហើយដើម្បីអោយសិស្សានុសិស្សងាយ ស្រួ លក្នុងការធ្វើដំណើរបសសិស្ស។សិស្សានុសិស្សដែលចូលចិត្តមករៀននៅទីនោះភាគច្រើនមកពីភូមិស្មាច់ដែង ព្រែកទឺកសាប់ រាមព្រមទាំងភូមិបិតត្រាង។ជីវភាពសិស្សភាគច្រើនមិនសូវធូរធារប៉ុន្មានទេ ភាគច្រើនគឹជាសិស្ស ក្រីក្រ។គ្រូបង្រៀននៅទីនោះភាគច្រើនមកពីខេត្តតាកែវហើយនិងខេត្តកំពត់ បច្ចបន្ននេះមានសិស្សរៀនថ្នាក់ទី១០ មានចំនួនបីថ្នាក់ ថ្នាក់ទី១១មានបីថ្នាក់ ថ្នាក់ទី១២មាន២ថ្នាក់ បច្ចុប្បន្ននេះថ្នាក់ទី១០ ១១ ១២ គេបានបែង ចែកជាវិទ្យាសាស្ដ្រសង្គម និងវិទ្យាសាស្ដ្រ។នាយកសាលារបសវិទ្យាល័យមុនដំបូងឈ្មោះព្រំ ប្រុស បន្ទាបមកគាត បានប្ដូរទៅគ្រប់គ្រងនៅវិទ្យាល័យហ៊ុនសែនព្រៃនប់។ហើយនាយកសាលាព្រៃនប់មកគ្រប់គ្រងនៅវិទ្យាល័យហ៊ុន សែនស្មាចដែងវិញដែលមានឈ្មោះថាភូ ដេង គ្រប់គ្រងរហូតមកដលសព្វថ្ងៃនេះ។ហើយសិស្សនៅទីនោះខិតខំ ប្រឹងប្រែរៀនសូត្រណាស ពីព្រោះពួកគេគិតថាការសិក្សាអាចធ្វើអោយពួកគេមានជីវភាពធូធារនិងរស់នៅក្នុងសង្គម បានយ៉ាងងាយស្រួលមិនត្រឹមតែ ប៉ុណ្ណោះសាលាមានវិន័យល្អ សិស្សនៅទីនោះចេះរួបរួមសាមគ្គីភាពគ្នាបានល្អ
សិស្សជំនាន់ទីមួយថ្នាក់ទី១២ ជុំនាន់ទីមួយបានប្រលងជាប់ច្រើននាក់ ជាពិសេសថ្នាក់វិទ្យាសាស្ដ្រគឺបានជាប់ច្រើន
ជាងថ្នាកសង្គម។






0 comments:
Post a Comment