រាជធានីភ្នំពេញ ៖ ថ្មីៗនេះនាងសឿ សុធារ៉ា ហាក់បីដូចជាលេងខ្លួនជាងមុនបន្ទាប់ពីវិលចូលប្រឡូកក្នុងពិភព សិល្បៈវិញប្រហែលកន្លះឆ្នាំនេះ ។ ជាពិសេសកាលពីដើមខែ មេសា នេះ លោកអែន ឌី បានបង្ហោះរូបរបស់នាងនៅក្នុង Facebook ជារូបដែលនាងថតរួមគ្នាជាមួយលោកយ៉ាងស្និទ្ធ និងឃើញនាងបង្ហាញដើមទ្រូងយ៉ាងទ្រលុកទ្រលន់ ។
អ្នកគាំទ្រនាងសឿ សុធារ៉ា បានលាន់មាត់ថា តាំងពីមានប្តី និងមានកូនរួចមក នាងលេងខ្លួនជាងកាលពីនៅក្រមុំ ដោយពេលនោះនាងតែងតែស្លៀកពាក់ជុំជិតសមជានារីខ្មែរមួយរូប ខុសពីតារាមួយចំនួនទៀតដែលប្រជែងគ្នាបង្ហាញដើមទ្រូងទ្រលុក ទ្រលន់ ដើម្បីទាក់ទាញខ្សែភ្នែកអ្នកដទៃ ។ មិនត្រឹមតែប៉ុណ្ណោះមានតារាខ្លះទៀតរិះរកគ្រប់មធ្យោបាយកែដើម ទ្រូងឱ្យធំខុសពីធម្មជាតិ ដើម្បីបង្អួតគ្នា ។
នាងសឿ សុធារ៉ា កាលពីនៅក្រមុំជានារីចូលចិត្តសម្លៀកបំពាក់ជុំជិត មិនឱ្យអ្នកណារិះគន់នាងទេ តែពេលនេះនាងមានប្តីនិងកូនមួយទៅហើយ ទើបនាងលេងខ្លួនបែបទាន់សម័យ មិនចាញ់ក្មេងៗជំនាន់ក្រោយឡើយ ធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗសម្លឹងមើលរូបនាង ។ អ្នកខ្លះកោតសរសើរសម្រស់របស់នាងថា ស្អាតជាងកាលពីនៅក្រមុំទៅទៀត ។ ជាងនេះទៅទៀតមិនត្រឹមតែរូបនៅក្នុងFacebookទេ ដែលនាងបង្ហាញដើមទ្រូងយ៉ាងទ្រលុកទ្រលន់ឱ្យអ្នកដទៃបានឃើញនោះ សូម្បីតែនៅតាមកម្មវិធីអ្វីមួយដែលនាងទៅចូលរួមនោះក៏នាងតែងតែ ស្លៀកពាក់សិចស៊ីដែរធ្វើឱ្យអ្នកទៅចូលរួមសម្លឹងមើលមិនដាក់ ភ្នែក ។ មានអ្នកខ្លះរិះគន់ថា នាងមានប្តី មានកូនទៅហើយគួរតែស្លៀកពាក់បែបស្រគត់ស្រគំដូចពេលនៅក្រមុំ ទើបប្រសើរ ។
នាងសឿ សុធារ៉ា បានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០០០ មកម៉្លេះ ។ អ្នកគាំទ្រកោតសរសើរពីទេពកោសល្យរបស់នាងតាមរយៈ រឿង«ស្នាមស្នេហ៍សមុទ្ររាម» «ព្រះគោព្រះកែវ» និងរឿងជាច្រើនទៀតមិនតិចជាង៥០រឿងទេ ។ ថ្មីៗនេះមានព័ត៌មានថា នាងសឿ សុធារ៉ា បានចុះកិច្ចសន្យាថតរឿងឱ្យស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ដោយនាងសម្តែងជាតួឯក ។ អ្នកគាំាទ្រនាងមួយចំនួននិយាយថា ការវិលចូលសិល្បៈរបស់នាងវិញនេះប្រហែលជាអាចឱ្យនាងស្តារកេរ្តិ៍ ឈ្មោះ របស់នាងឡើងវិញបាន ប៉ុន្តែបើសិនជាឱ្យនាងសម្តែងជាតួម្តាយទើបសមជាង ចំពោះតំណែងតួឯកទុកឱ្យអ្នកស្រករក្រោយសម្តែងវិញ ។ ដោយឡែកអ្នកគាំទ្រនាងសឿ សុធារ៉ា មួយចំនួនទៀតនៅតែគាំទ្រនាងដដែលមិនថានាងដើរតួជាម្តាយ ឬក៏តួឯកទេ ។
នាងសឿ សុធារ៉ា បានរៀបអាពាហ៍ពិពាហ៍ ជាមួយលោកសាពូន មីដាដា កាលពីចុងឆ្នាំ ២០០៩ បន្ទាប់ពីបានស្រលាញ់គ្នាក្នុងសភាពលាក់លៀមអស់រយៈពេលជិត៣ ឆ្នាំ ។ បន្ទាប់ពីរៀបការនាងបានផ្អាកពីសិល្បៈ ហើយបានបង្កើតកូនស្រីម្នាក់ ៕







0 comments:
Post a Comment