ឈ្មោះភូមិស្មាច់ដែងតាំងពីដំបូងត្រូវបានគេហៅថាភូមិស្មាច់ដែក ក្រោយមកអ្នកស្រុកបាន បានហៅឈ្មោះភូមិនោះថា ភូមិស្មាច់ដែងរហូតមកដល់ពេលបច្ចុបន្ន ភូមិនេះតាំងពីមុនគឺជាភូមិដាច់ស្រយាល មិនសូវមានមនុស្សរស់នៅទីនោះទេ ហើយប្រជាជនភាគច្រើនជាអ្នកក្រីក្រហើយមានផ្ទះតូចតូចច្រើន មានវត្តមួយឈ្មោះថា វត្តស្មាច់ដែងនៅជាប់ថ្នលជាតិ វត្តនោះគេសាងសងតាំងពីសង្គមចាស់។ ទីតាំងភូមិសាស្ដ្រ សព្វថ្ងៃនេះភូមិស្មាច់ដែងឃុំរាម ស្រុកព្រៃនប ខេត្តព្រះសីហនុមានចំងាយប្រហែលជា២៥ គ ម។ហើយបើយើងយើង ធ្វើដំណើរពីរាជធានីភ្នំពេញតាមបណ្ដោផ្លូវជាតិលេខ៤បានឆ្លងកាត់ខេត្តកណ្ដាលកំពងស្ពឺនិងភូមិស្មាច់ដែង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងពេលវេលា៤រឺ៥ម៉ោង ភូមិនេះមានព្រំប្រទលជាប់ដូចជា ខាងកើតជាបនិង ព្រែកទឹកសាប់ ខាងជើងជាបភ្នំ ខាងលិចជាប់និងភូមិបិតត្រាំង បើគិតជាមធ្យមប្រហែលជា៤០គ មលាតសន្ធឹង ចាប់ពីព្រែកទឹកសាប់ទៅដល់ភូមិបិតត្រាង។ សមិទ្ធិផល ភាគច្រើនប្រជាជននៅភូមិនេះប្រកប់មុខរបរដូចជា នេសាទ ធ្វើ សំនង់ រត់ម៉ូតូឌុប រោងចក្រ ធ្វើស្រែចំការ ដាំបន្លែនិងលក់ដូរជាដើម ។មានផ្សារមួយនៅក្នុងភូមិស្មាច់ដែងនៅពីខាងស្ដាំដៃថ្នលជាតិលេខ៤ ហើយមានសាលារៀនបឋមសិក្សាស្មាចដែង មួយនៅទីនោះ ដែលមានចំនួន៤អាគារក្នុងមួយអាគារមានចំនួន៦បន្ទប់ ទាំងអស់មានចំនួន២៤បន្ទប់ អនុវិទ្យាល័យមានចំ នួន៣អាគារតែគេរៀនតែ២អគារទេក្នុងមួយអាគារមាន៦បន្ទប់ ទាំងអស់១៨បន្ទប់ និងវិទ្យាល័យមាន១២បន្ទប់ដែរតែគេធ្វើពីជាន់ ដែលមានសិស្សប្រមាណជាង៧០ភាគរយដែលរៀននៅទីនោះពួកគេខិតខំប្រឹងប្រែងរៀនសូត្រណាស់ ភាគច្រើនគឺជាសិស្សក្រីក្រ។បច្ចប្បន្ននេះគេបានធ្វើទីគណះបក្សមួយនៅក្នុងភូមិ មានវត្តចំនួន២គឺវត្តស្មាច់ដែងហើយនិងវត្តលើ វត្តលើគេធ្វើនៅលើភ្នំ ថ្មីថ្មីនេះនៅវត្តស្មាច់ដែង គេបាននិងកំពុងសាងសង់សាលាឆាន់ថ្មីមួយទៀតនៅទីនោះ សាងសង់មិនទាន់រួចរាល់ទេ។វិស័យទេសចរណ៍នៅព្រែកទឹកសាប់គឺជាដំបនទេសចរណ៍មួយកន្លែងនៅក្នុងព្រែកទឺកសាប។វិស័យផ្លូវ គមនាគមន៍គឺមានការរីកចំរើនយ៉ាងខ្លាំងផ្លូវមានគ្រប់ទីកន្លែងនៅគ្រប់ទីកន្លែងតាមភូមិដើម្បីអោយប្រជាជនងាយស្រួលក្នុការធ្វើអាជីវកម្ម និងក្នុងការធ្វើដំណើររបស់ពួកគាត។មានប្រជាជនប្រហែល៦០គ្រួសា រមានជីវភាពធូរធាហើយពួកគេរស់នៅចេះរួបរួមសាមគ្គី ភាពគ្នាបានល្អណាស់នៅពេលដែលមានអាសន្ន។ ពួកគេរស់នៅគ្រប់ចំរុះជាតិសាស្ដ្រមានដូចជាជនជាតិខ្មែរ ចិន វៀតណាម ថៃ ឡាវ ចាម។អ្នកស្រុក
ភូមិនេះគេបានធ្វើទំនប់ទឹកសាប់បានយ៉ាងល្អដើម្បីអោយស្រូវរបសពួកគេទទួលបានផលល្អ។
ស្រូវនៅទីនោះមួយឆ្នាំគេធ្វើស្រែតែម្ដងទេ គឺនៅពេលដែលចាប់ផ្ដើមមានភ្លៀងខែដើមឆ្នាំ អ្នកស្រុក
ចាប់ផ្ដើមធ្វើដីថ្នាលរបសពួកគាត គាតមានអារម្មណ៍សប្បាយណាសនៅពេលដែលមានការច្រូតកាត់
ម្ដង។បន្ទាប់ពីគាតច្រូតកាតរួចមកគាតក៍ប្រកបមុខរបថ្មីជាច្រើនទៀតដូចជាអ្នកខ្លះដាំបន្លែ នេសាទ
លកដូរ ។






0 comments:
Post a Comment