ព្រៃឈើ

គឺជាអាយុជីវិតរបសយើងរាល់គ្នា

ប្រាសាទអង្គរវត្ត

ជាស្នាដៃរបសដូនតាខ្មែរ

ព្រះពុទ្ធ

សាសនានាំទៅរកសេចក្ដីសុខ

ធម្មជាតិ

ទឹកសមុទ្រនៅក្នុប្រទេសកម្ពុជា

ផ្កាដ៍ស្រស់ស្អាត

នៅពេលដែលយើងឃើញគឺមានអារម្មណ៍ស្រស់ស្រាយនៅក្នុងចិត្ត

Thursday, May 17, 2012

ការសិក្សា


ការខិតខំប្រឹងប្រែងរៀនសូត្រគឺជារឿងសំខាន់ណាស់សំរាបជីវិតរបស់មនុស្សយើងម្នាក់ៗ
ទោះបីជាយ៉ាងណាក៍ដោយយើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងរៀ​នសូត្រដើម្បីអោយមាន
ចំនេះដឹងនៅពេលបច្ចុប្បន្ននិងនៅពេលថ្ងៃអនាគត់។ដូចសុភាសិតមួយបាននិយាយថា
ទំពាំងស្នង់ឬស្សី ការសិក្សាវាគឺជារឿងលំបាកណាសសំរាបយើងម្នាក់ៗក្នុងការស្រាវជ្រាវនិង
ស្វែងរក។ម្យ៉ាងវិញទៀតយើងត្រូវចេះអត់អ្មត់តស៊ូ្ ព្យាយាមនិងត្រូវចេះខិតខំប្រែងស្រាវ
ជ្រាវស្វែងរកដើម្បីរកនៅចំនេះផ្សេងៗ កាលណាយើងមានចំនេះដឹងហើយប្រៀបដូចជាយើង
មានទ្រព្យសម្បត្តិនូវក្នុងខ្លួន រឿងដែលសំខាន់យើងត្រូវចេះអត់ធ្មត់ក្នុងការសិស្សា កាលណា
ភូមិមួយឬក៍សហគមន៍មួយដែលសំបូរទៅដោយអ្នកចេះដឹងច្រើននោះ ខ្ញុំគិតថាភូមិឬក៍
សហគមន៍នោះនិងមានការអភិវឌ្ឍន៍ច្រើន ក៍មិនសួវមានការឈ្លោះប្រកែកគ្នាដែរ ប្រទេស
ជាតិមួយរីកចំរើនក៍អាស្រ័យដោយអ្នកមានចំនេះដឹងច្រើន។យ៉ាងណាមិញក្នុងនាមខ្ញុំជា
សិស្សម្នាក់ខ្ញុំសុំនូមពរអោយសិក្សានុសិស្សនិងនិស្សិនូវគ្របទីកន្លែងសូមជួយរៀនអោយ
បានច្រើននៅពេលដែលយើងមានចំនេះដឹងហើយយើងនិងអាចជួយដល់សង្គមនិង
ប្រទេសជាតិនៅពេលក្រោយបាន។

Thursday, May 10, 2012

លី ឆុង​​វៃ​​សម្លឹង​រក​​​កា​រ​ឈ្នះ​​មេ​ដាយ​​អូ​​ឡាំ​​ពិក​បើ​​ទោះ​​បរា​​ជ័យ​​នៅ​​ក្រុង​​ញូវ​​ដេ​លី​​ក្តី​

កីឡា​ករ​​វាយ​​សី​​លំ​​ដាប់​​ទី​​១​​​ពិភព​លោក​​លី ឆុង​វៃ​បាន​រង​​ការ​បរា​ជ័យ​យ៉ាង​អា​ម៉ាស់​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​កម្ម​ វិធី Idian Openកាល​ពី​ថ្ងៃ​ទី​២៩  មេសា​ ប៉ុន្តែ​គេ​បាន​ប្តេជ្ញា​ថា នឹង​ដណ្តើម​មេដាយ​មាស​ជូន​ប្រ​ទេស​ម៉ា​ឡេស៊ី​ឱ្យ​បាន​មួយ​គ្រឿង​អំ​ឡុង​ការ​ បង្ហាញ​ខ្លួន​ជា​លើក​ចុង​ក្រោយ​ក្នុង​ព្រឹត្តិការ​ណ៍​អូ​ឡាំ​ពិក​ទី​ក្រុង​ ឡុង​ឆ្នាំ​នេះ​។
ឆុងវៃ​ដែល​មាន​របួស​ស្មា​កាល​ពី​ខែ​មីនាបាន​ប្រ​កួត​ ចាញ់​កីឡាករ​កូ​រ៉េ​ខាង​ត្បូង​ Wan Ho Shonក្នុង​លទ្ធផល​២១-១៨​,១៤-២១​និង​២១-១៩​។ ក្នុង​ការ​ប្រ​កួត​នៅ​ក្រុង​ញូវ​ដេលី​កាល​ពី​ថ្ងៃ​​ទី​​២៩ មេសា​ ឆុង​វៃ​ហាក់​ដូច​ជា​គ្មាន​ឱកាស​បាន​ប្រើ​សឺ​វីស​ខ្លាំង​របស់​ខ្លួន​ប្រ​ឆាំង ​នឹង​គូ​ប្រ​កួត​ទេ​។ នេះ​ក៏​ព្រោះ​តែ​រូប​គេ​មិន​ហ៊ាន​ប្រថុយ​នឹង​របួស​ដែល​ពុំ​ទាន់​ជា​សះ​ស្បើយ ​នៅ​ឡើយ​។
​និយាយ​ជា​រួម ឆុង​វៃ​​មិន​សប្បាយ​ចិត្ត​ជា​មួយ​លទ្ធផល​លើក​នេះ​ទេ​ដ្បិត​នេះ​គឺ​ជា​កម្ម​ វិធី​ប្រ​កួត​ជម្រុះ​ចុង​ក្រោយ​សម្រាប់​ព្រឹត្តិការ​ណ៍​អូ​ឡាំ​ពិក​ខែ​កក្ក​ ដា​ខាង​មុខ​នេះ​។ ​ម្ចាស់​មេដាយមាស​អូ​ឡាំ​ពិក​ក្រុង​ប៉េកាំង​រូបនេះ​បាន​និយាយ​ថា​៖«កីឡាករ​ កូ​រ៉េ​ម្នាក់​នេះ​ប្រ​កួត​បាន​ល្អ​ ហើយ​ខ្ញុំ​យក​មិន​បាន​ពិន្ទុ​ដែល​ងាយ​ៗ​។ ខ្ញុំ​ទើប​តែ​ធូរ​ស្បើយ​ពី​របួស ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ប្រុង​ប្រ​យ័ត្ន​ទើប​បាន​។ ខ្ញុំ​គ្រាន់​តែ​ព្យាយាម​សម្រួល​ចិត្ត​ចំពោះ​ការ​ប្រ​កួត​លើក​នេះ​។ ខ្ញុំ​ពិត​ជាដឹង​ថា ខ្ញុំ​ចាញ់​ ប៉ុន្តែ​វា​មិន​ចោទ​ជា​បញ្ហា​ទេ​។
ខ្ញុំ​​នៅ​មាន​ពេល​៣​ខែ​ទៀត​មុន​ការ​ប្រ​កួត​អូ​ឡាំ​ ពិក​ចូល​មក​ដល់​។ ជន​ជាតិ​ម៉ា​ឡេ​​ស៊ី​ទាំង​អស់​សង្ឃឹម​នឹង​ទទួល​បាន​មេដាយ​មាស​មួយ​គ្រឿង​ ហើយ​ខ្ញុំ​នឹង​ប្រឹង​ប្រែង​ឱ្យ​អស់​ពី​សមត្ថ​ភាព​ដើម្បី​ដណ្តើម​យក​មេដាយ​ ជូន​ប្រ​ទេស​។ ខ្ញុំ​គឺ​ជា​កីឡាករ​លំ​ដាប់​ទី​១​ពិភពលោក ​ហើយ​ខ្ញុំ​សង្ឃឹម​ឈ្នះ​គ្រប់​កម្ម​វិធី​ប្រ​កួត​»។
​ឆុង​វៃ​មាន​គម្រោង​ចូល​ប្រ​កួត​ពីរ​កម្ម​វិធី​ទៀត​ Thomas Cupនិង Indonesia Cupមុន​នឹង​ទៅ​កាន់​ទី​ក្រុង​ឡុង​ប្រ​ទេស​អង់​គ្លេស​។ គេ​បាន​និយាយ​ថា​៖«ខ្ញុំ​នឹង​រីក​រាយ​ព្រឹត្តិការ​ណ៍​អូ​ឡាំ​ពិក​លើក​ចុង​ ក្រោយ​របស់​ខ្ញុំ​។ វា​ពិត​ជា​មាន​ការ​ប្រ​កួត​ដ៏​ស្វិត​ស្វាញ​មួយ​ និង​មាន​សម្ពាធ​ខ្លាំង​មក​លើ​ខ្លួន​ខ្ញុំ  តែ​យ៉ាង​ណា​ខ្ញុំ​នៅ​តែ​ពេញ​ចិត្ត» ៕

សុខ​​ ស្រី​ពេជ្រ​ សុំ​បិទ​បេះ​ដូង​​ក្រោយ​ពី​ក្លាយ​ជា​ស្រ្តីមេម៉ាយ

រាជធានីភ្នំពេញ​​​ ៖ អ្នក​​ចម្រៀង​​សុខ​ ស្រី​ពេជ្រ ដំបូង​​ឡើយ​ច្រៀង​​ជា​ប្រចាំ​នៅ​ភោជនីយ​ដ្ឋាន​​ហង្ស​នាគ​តំបន់​ព្រែក​លៀប ហើយ​បាន​សាង​​កេរ្តិ៍​ឈ្មោះ​តាម​រយៈ​ការ​ចុះ​ផ្សាយ​​តាម​សារ​ព័ត៌មាន​ ទស្សនា​វដ្តី​ តាម​ការ​បង្ហាញ​ខ្លួន​តាម​កញ្ចក់​ទូរទស្សន៍​នានា​ក្នុង​កម្ម​វិធី​ប្រគំ​ តន្ត្រី​​​ចុង​សប្តាហ៍ ។
សុខ ស្រី​ពេជ្រ បាន​​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ចម្រៀង​​​តាំង​​ពី​ឆ្នាំ​១៩៩៩ រហូត​​មក​ដល់​​បច្ចុប្បន្ន​​នេះ​ជាង​១០​ឆ្នាំ​ហើយ ​ដោយ​នាង​និយម​ជ្រើស​រើស​​​បទ​ចម្រៀង​​មនោសញ្ចេត​នា​របស់​​រាជិនី​សំឡេង​​ មាស​រស់ សេរី​សុទ្ធា ​មក​ច្រៀង ។ ​​ទោះ​បី​​នាង​ពុំ​មាន​សំឡេ​ង​ពីរោះ​ដូច​​​ម្ចាស់​ដើម​ក៏​ដោយ តែ​​នាង​អាច​ច្រៀង​​​បា​ន​ពីរោះ​តាម​សំឡេង​​​​ពី​ធម្មជាតិ​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​របស់​​នាង​ ។
ដោយ​​សារ​តែ​មាន​​ទឹក​ដម​សំឡេង​​ពីរោះ​គួប​ផ្សំ​នឹង​ រូប​សម្ផស្ស​​ស្រស់​ស្អាត​ ញញឹម​រំលេច​​​ស្នាម​​​ថ្ពាល់​ខួចផង​​ ទើបកន្លង​មក​នាង​តែង​តែ​មាន​ឱ្យកាស​ឡើង​​ច្រៀង​ជា​កិត្តិ​យស​​នៅ​លើ​ឆាក​ ប្រគំ​តន្ត្រី​ចុង​សប្តាហ៍តាម​ស្ថានីយ​ទូរទស្សន៍​នានា​ ។ លើស​ពី​នេះ ​ស្រី​ពេជ្រ​ ​ធ្លាប់​​ចេញ​ទៅ​សម្តែង​​នៅ​ប្រទេស​​អូស្ត្រលី បារាំង​ កាណាដា ជា​ដើម ។
កន្លង​មក​​ ក្រៅ​ពី​អាជីព​​ជា​អ្នក​​ចម្រៀង​​​ នាង​ក៏​ធ្លាប់​​បើក​​ភោជនីយដ្ឋាន​​ តែ​បាន​បិទ​ទៅ​វិញ​ដោយ​សារ​នាង​ជាប់​រវល់​​មុខ​របរ​​រក​ស៊ី​ជួញ​ដូរ​ ។ នៅ​ក្នុង​​ឆ្នាំ២០១២ នេះ​ ​​ក្រៅពី​ច្រៀង​​​នៅ​លើ​​ឆាក​ប្រគំ​តន្ត្រី​​ចុង​សប្តាហ៍​តាម​ស្ថានីយ​​ ទូរទស្សន៍​​ ស្រី​ពេជ្រ​​​​ថត​​សំឡេង​​​ឱ្យ​ផលិត​កម្ម​រៃ​​មាស​ និង​ហ្វ័រយូ។
​នាង​​សុខ ស្រី​ពេជ្រ​ ក្នុង​វ័យ​៣០​ឆ្នាំ​​ បាន​ក្លាយ​ជា​ស្រ្តី​មេ​ម៉ាយ​កូន​មួយ តែ​​នាង​​មិន​បាន​ប្រាប់​​ថា មាន​ស្វាមី​​ពី​ពេល​ណា​ និង​បែក​គ្នា​ទៅ​វិញ​ពី​ពេល​ណា​​ទេ ។ នាង​បង្ហើបឱ្យ​ដឹង​ថា​ សព្វ​ថ្ងៃ​​កូន​ស្រី​នាង​មាន​អាយុ​៩​ឆ្នាំ ហើយ ។ អ្នក​ចម្រៀង​រូប​នេះនិយាយ​​ថា ​ដោយ​សារ​ជួប​ស្នេហា​បរាជ័យ​នាង​សុំ​បិទ​​បេះ​ដូង​មួយ​រយៈ​សិន គឺ​ខិតខំ​ប្រឹង​​ប្រែង​រក​ស៊ី​សន្សំ​លុយ​​សម្រាប់​ចិញ្ចឹម​កូន​​ឱ្យ​ធំ​ បន្តិច​សិន ទើប​បើក​​បេះ​ដូង​​ ៕

ដំរី​មួយ​ក្បាល​​ចេញ​មក​អុក​ឡុក​​លើ​ដង​ផ្លូវ​បង្ក​ការ​ខូចខាត​រថយន្ត ធ្វើ​ឱ្យ​កក​ស្ទះ​​ចរា​ចរ​ណ៍ និង​បង្ក​ការ​ភ័យ​ខ្លាច

ខេត្ត​កោះ​កុង​ ៖ ​ដំរី​ឈ្មោល​មួយ​ក្បាល​ដែល​តែង​តែ​ចេញពី​ក្នុង​ព្រៃ​ម​ក​រារាំង​ការធ្វើ​ ចរាចរ​ និង​បាន​យក​​ប្រមោយ​វាយ​បំបែក​កញ្ចក់​រថយន្ត​កាលពី​ថ្ងៃទី​៤ ឧសភា ​២០១២ និង​ថ្ងៃ​បន្ត​បន្ទាប់​​តាម​បណ្តោយ​ផ្លូវ​​លេខ​៤៨ ​​ក្នុងភូមិ​សាស្ត្រ​ឃុំ​​អណ្តូង​ទឹក ស្រុក​បទុម​សាគរ ដែល​​មក​ទល់​ពេល​នេះ​បង្ក​ការ​ខូចខាតរថយន្ត​​​ចំនួន​៥​គ្រឿង​ និង​​ជាន់​​​គោ​ងាប់​២​ក្បាល ​ហើយ បង្ក​ឱ្យ​មាន​ការ​​ព្រួយ​​បារម្ភ​​យ៉ាង​ខ្លាំង​ ចំពោះ​សុវត្ថិ​​ភាព​​​​នៃ​ការ​​ធ្វើ​ដំណើរ​​តាម​ដង​ផ្លូវ​ខាង​លើ ។
ដោយ​មើល​ឃើញ​ការបង្ក​​​គ្រោះ​ថ្នាក់​​ពី​សត្វ​ដំរី​ ព្រៃនៅ​លើ​ដង​ផ្លូវជាតិ​បែប​នេះ ​លោក​អភិ​បាល​​ខេត្ត​កោះ​កុង បាន​ចេញ​លិខិត​មួយ​ច្បាប់​​កាលពីរសៀលថ្ងៃទី​​១០ ឧសភា ​នេះ ជូន​កញ្ញា​ស៊ូ សុវណ្ណ​ហ្គោ​ឡែត ​នាយិកា​ប្រតិ​បត្តិ​អង្គ​ការ​សម្ព័ន្ធ​​មិត្ត​សត្វ​ព្រៃ ​ជួយ​ចាត់​វិធាន​ការ​ជា​បន្ទាន់​ចំពោះ​សត្វ​ដំរី​មួយ​ក្បាល​នេះ​ ដើម្បី​ជៀស​វាង​ការ​បង្ក​បញ្ហា​​ដល់​អ្នក​ធ្វើ​ដំណើរ​​បន្ត​ទៀត។ ប៉ុន្តែ​គេ​ពុំ​ទាន់​​ទទួល​​បាន​ការ​​ឆ្លើយ​តប​ពី​នាយិកា​​អង្គការ​សម្ព័ន្ធ ​​មិត្ត​សត្វ​ព្រៃ​​យ៉ាងណា​​នោះ ​នៅឡើយ​ទេ ។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង

សឿ​ សុធា​រ៉ា លេង​ខ្លួន​សិចស៊ីជាង​នៅ​ក្រមុំ


អ្នក​គាំ​ទ្រ​នាង​សឿ សុធា​រ៉ា បាន​លាន់​មាត់​ថា តាំង​ពី​មាន​ប្តី​ និង​មាន​កូន​រួច​មក​ នាង​​លេង​ខ្លួន​ជាង​កាលពី​​នៅ​​ក្រ​មុំ​​ ដោយ​ពេល​នោះ​នាង​​​តែង​តែ​ស្លៀក​ពាក់​ជុំ​ជិត​សម​ជា​នារី​ខ្មែរ​មួយ​រូប ​ខុស​ពី​តា​រា​មួយ​ចំនួនទៀត​​ដែលប្រ​ជែង​គ្នា​បង្ហាញ​ដើម​ទ្រូង​ទ្រលុក​ ទ្រលន់​ ដើម្បី​ទាក់​ទាញ​ខ្សែ​ភ្នែក​អ្នក​ដទៃ​​ ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​មាន​តា​រា​ខ្លះ​ទៀត​​រិះ​រក​គ្រប់​មធ្យោបាយ​កែ​ដើម​ ទ្រូង​ឱ្យ​ធំ​​​ខុស​​ពី​ធម្មជាតិ ដើម្បី​បង្អួត​គ្នា​ ។
​​
នាង​សឿ សុធា​រ៉ា កាល​ពី​នៅ​ក្រមុំ​​​ជា​នារី​​ចូល​ចិត្ត​សម្លៀក​បំពាក់​ជុំ​ជិត មិន​ឱ្យ​អ្នក​ណា​រិះ​គន់​​នាង​ទេ តែពេលនេះ​នាង​​មាន​ប្តី​និង​កូន​មួយទៅ​ហើយ​ ទើប​នាង​លេង​ខ្លួន​បែប​ទាន់​សម័យ ​​មិន​​ចាញ់​ក្មេងៗ​ជំនាន់​ក្រោយ​​ឡើយ ​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​បើក​ភ្នែក​ធំៗ​សម្លឹង​​មើល​រូប​នាង​ ។ អ្នក​ខ្លះ​កោត​សរសើរ​​សម្រស់​របស់​នាងថា ស្អាត​ជាង​កាល​ពី​នៅ​ក្រមុំ​​ទៅ​ទៀត ។ ជាង​នេះ​ទៅ​ទៀតមិន​ត្រឹម​តែ​រូបនៅ​ក្នុង​​Facebook​ទេ ដែល​នាង​បង្ហាញដើម​ទ្រូង​យ៉ាង​ទ្រលុក​ទ្រលន់​​ឱ្យ​អ្នកដទៃ​បានឃើញ​នោះ សូម្បីតែ​​នៅ​តាម​កម្ម​វិធី​អ្វី​មួយ​ដែល​នាង​ទៅ​ចូល​រួមនោះក៏​​នាង​តែង​តែ​ ស្លៀក​ពាក់​សិច​ស៊ី​ដែរ​ធ្វើ​​ឱ្យ​អ្នក​​ទៅ​ចូល​រួម​សម្លឹង​មើល​មិន​ដាក់​ ភ្នែក​ ។ មាន​អ្នក​ខ្លះ​រិះ​គន់​ថា នាង​មាន​ប្តី​ មាន​កូន​​ទៅ​ហើយ​គួរ​តែ​ស្លៀក​​ពាក​់​​បែប​ស្រគត់​ស្រគំ​ដូច​ពេល​​នៅ​ក្រមុំ ​​ទើប​ប្រសើរ ។
នាង​​សឿ សុធារ៉ា បានចូល​​ប្រឡូក​ក្នុងវិស័យ​​សិល្បៈ​​តាំង​ពី​ឆ្នាំ​២០០០ ​មក​ម៉្លេះ ។ អ្នក​គាំ​ទ្រ​​កោត​សរសើរ​​ពី​ទេព​កោសល្យ​របស់​នាង​តាម​រយៈ រឿង«​ស្នាម​ស្នេហ៍​សមុទ្រ​រាម» ​«ព្រះ​គោ​ព្រះ​កែវ» និង​រឿង​ជា​ច្រើន​ទៀត​​មិន​តិច​ជាង​៥០​រឿង​ទេ ។ ​ថ្មី​​ៗនេះ​មាន​​​ព័ត៌មាន​ថា ​នាង​សឿ សុធា​រ៉ា បាន​ចុះកិច្ច​សន្យា​​ថត​រឿង​ឱ្យ​ស្ថានីយ​ទូរទស្សន៍​​អាស៊ី​អាគ្នេយ៍​ ដោយ​នាង​សម្តែង​​ជា​តួ​ឯក​ ។ អ្នក​គាំាទ្រ​​​នាង​មួយ​ចំនួន​និយាយ​ថា ការ​វិល​ចូល​សិល្បៈ​របស់​នាង​វិញ​នេះ​ប្រហែល​ជា​អាច​ឱ្យ​​នាង​ស្តារ​កេរ្តិ៍ ​ឈ្មោះ​ របស់​នាង​​ឡើង​វិញ​បាន​ ប៉ុន្តែ​បើ​សិន​ជា​ឱ្យ​នាង​​សម្តែង​ជា​តួ​ម្តាយ​ទើប​សម​ជាង​ ចំពោះ​តំណែង​តួ​ឯក​ទុក​ឱ្យ​អ្នក​ស្រករ​​ក្រោយ​សម្តែងវិញ ។ ដោយ​ឡែក​អ្នក​គាំ​ទ្រ​​នាង​សឿ សុធារ៉ា  មួយ​ចំនួន​ទៀត​នៅ​តែ​គាំ​ទ្រ​​​នាង​ដដែល​​មិនថា​​នាង​​ដើរ​តួ​​ជា​ម្តាយ ​​ឬ​ក៏​តួ​ឯក​ទេ​ ។
នាង​សឿ សុធា​រ៉ា បាន​រៀប​អា​ពាហ៍​ពិពាហ៍​​ ជា​មួយ​លោក​សាពូន មី​ដាដា កាល​ពី​ចុង​​ឆ្នាំ​ ២០០៩ បន្ទាប់​ពី​បាន​ស្រលាញ់​​គ្នា​​ក្នុង​សភាព​លាក់​លៀម​អស់​រយៈ​ពេល​ជិត​៣​ ឆ្នាំ ។ បន្ទាប់​ពី​រៀប​ការ​នាង​បាន​ផ្អាក​ពី​សិល្បៈ​ ហើយ​បាន​បង្កើត​​កូន​ស្រី​​ម្នាក់​ ៕

ការចែករំលែកនៅបទពិសោធន៍

Twitter Delicious Facebook Digg Stumbleupon Favorites More