ព្រៃឈើ

គឺជាអាយុជីវិតរបសយើងរាល់គ្នា

ប្រាសាទអង្គរវត្ត

ជាស្នាដៃរបសដូនតាខ្មែរ

ព្រះពុទ្ធ

សាសនានាំទៅរកសេចក្ដីសុខ

ធម្មជាតិ

ទឹកសមុទ្រនៅក្នុប្រទេសកម្ពុជា

ផ្កាដ៍ស្រស់ស្អាត

នៅពេលដែលយើងឃើញគឺមានអារម្មណ៍ស្រស់ស្រាយនៅក្នុងចិត្ត

Monday, August 13, 2012

សាលាបច្ចេកទេសដុនបូស្កូមានការជ្រើសរើសសិស្សថ្មី


សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុគឺមានការចែក
ពាក្យនិងដាក់ពាក្យចាប់ពីថ្ងៃទី១៣​ រហូតទៅដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ និងមានការ
ប្រលង់ចូលនៅថ្ងៃទី១៧ សីហា  ឆ្នាំ២០១២​ ហើយនិងការប្រកាសលទ្ធិផល នៅថ្ងៃទី២៤ទៅ
ដល់ថ្ងៃទី២៨ សិស្សដែលជាប់បំររុងត្រូវមកជួបពុកនៅថ្ងៃទី ២៩ ទៅដល់ថ្ងៃទី៣០សីហា
នាពេលខាងមុខនេះ។។
សាលាបច្ចេកទេសដុនបូស្កូយើងខ្ញុំគឺមានបង្រៀនជាច្រើនជំនាញនៅតាមផ្នែកនីមួយៗ
ដូចជាផ្នែកអគ្គីសនី ផ្នែកយាន្តសាស្រ្តរថយន្ត​  ផ្នែកយាន្តសាស្រ្តទូរទៅ ផ្នែកលេខាធិការ
ផ្នែក សណ្ធាគា​ និងផ្នែកទំនាក់ទំនង់សង្គម ។
ផ្នែកនីមួយៗត្រូវបង់ថ្លៃសិក្សាដូចជាសិស្សស្នាក់ក្រៅក្នុងមូយខែត្រូវបង់ថ្លៃ២៦០០០រៀល
សិស្សស្នាក់ក្នុងត្រូវបង់ថ្លែក្នុងមួយខែចំនួន ៤៦០០០រៀល។សាលាផ្តលជូននៅអាហារថ្ងៃត្រង
មួយពេល  អាវរោងជាង ១ ឯកសណ្ធានសិស្សចំនួន ២ អាវកីឡាចំនួន ២ ស្បែកជើងហើយ និងស្រោមជើងចំនួន ១គូរ សិស្សស្រីផ្នែកទំនាក់ទំនងសង្គមបង់លុយដូចសិស្សផ្នែកលេខា
ធិការដែរ សិស្សផ្នែកលេខាធិការ អាវឯកសណ្ធានសិស្ស៤ (ឆ្នាំទី១ អាវពី; ឆ្នាំទី២ អាវពី)
បញ្ជាក់ សិស្សានុសិស្សត្រូវភ្ជាប់មកនូវជាមួយ សៀវភៅគ្រួសារ សៀភៅស្នាក់នៅ សំបុត្រ
បញ្ជាក់កំណើត រូបថត៣x៤ ចំនួន៤សន្លឹកសូមកុំភ្លេចនាំអាណាព្យាបាលសិស្សមកជាមួយផង
សាលាបច្ចេកទេសយើងខ្ញុំគឺមានបង្រៀននៅតាមផ្នែកនីមូយៗគឺមានរយះពេលពីរឆ្នាំ
ដែលអាចអោយសិស្សនិស្សិអាចទទួលបាននូវចំនេះដឹងនិងចំនេះធ្វើព្រមទាំងអាចទទួលបាននៅ
ជំនាញមួយយ៉ាងពិតប្រាកដ៍ ។សាលាយើងខ្ញុំមានទីតាំងស្ថិតនៅផ្លូវអូ៥  មណ្ឌល៥សង្កាត
ខេត្តព្រះសីហនុ  ពត៌មានបន្ថែមសូមទាក់ទង់មកលេខ ០៣៤ ៩៣៣ ៧៦៤   សូមអរគុណ ។
បានផ្សាយ​ក្នុង

Tuesday, July 31, 2012

សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ

សូមជំរាបជូនទៅដល់ប្រិយមិត្តមិត្តអ្នកស្ដាប់ទាំងអស់អោយបានជ្រាប់ថាសាលាបច្ចេក ទេសដុនបូស្កូយើងខ្ញុំមានមានកិត្តិយស់សូមជំរាបជូនទៅដល់អាណាព្យាបាលសិស្សក៍ដូចជា
សិស្សនិស្សិតទាំងអស់ដែលទើបតែបញ្ចប់ការសិក្សាថ្នាក់ទី១២ទាំងអស់អោយបានជ្រាប់ថា នៅឆ្នាំសិក្សា២០១២ខាងមុខនេះ។សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុគឺមានការចែក
ពាក្យនិងដាក់ពាក្យចាប់ពីថ្ងៃទី១៣​ រហូតទៅដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ និងមានការ
ប្រលង់ចូលនៅថ្ងៃទី១៧ សីហា  ឆ្នាំ២០១២​ ហើយនិងការប្រកាសលទ្ធិផល នៅថ្ងៃទី២៤ទៅ
ដល់ថ្ងៃទី២៨ សិស្សដែលជាប់បំររុងត្រូវមកជួបពុកនៅថ្ងៃទី ២៩ ទៅដល់ថ្ងៃទី៣០សីហា
នាពេលខាងមុខនេះ។។
សាលាបច្ចេកទេសដុនបូស្កូយើងខ្ញុំគឺមានបង្រៀនជាច្រើនជំនាញនៅតាមផ្នែកនីមួយៗ
ដូចជាផ្នែកអគ្គីសនី ផ្នែកយាន្តសាស្រ្តរថយន្ត​  ផ្នែកយាន្តសាស្រ្តទូរទៅ ផ្នែកលេខាធិការ
ផ្នែក សណ្ធាគា​ និងផ្នែកទំនាក់ទំនង់សង្គម ។
ផ្នែកនីមួយៗត្រូវបង់ថ្លៃសិក្សាដូចជាសិស្សស្នាក់ក្រៅក្នុងមូយខែត្រូវបង់ថ្លៃ២៦០០០រៀល
សិស្សស្នាក់ក្នុងត្រូវបង់ថ្លែក្នុងមួយខែចំនួន ៤៦០០០រៀល។សាលាផ្តលជូននៅអាហារថ្ងៃត្រង
មួយពេល  អាវរោងជាង ១ ឯកសណ្ធានសិស្សចំនួន ២ អាវកីឡាចំនួន ២ ស្បែកជើងហើយ និងស្រោមជើងចំនួន ១គូរ សិស្សស្រីផ្នែកទំនាក់ទំនងសង្គមបង់លុយដូចសិស្សផ្នែកលេខា
ធិការដែរ សិស្សផ្នែកលេខាធិការ អាវឯកសណ្ធានសិស្ស៤ (ឆ្នាំទី១ អាវពី; ឆ្នាំទី២ អាវពី)
បញ្ជាក់ សិស្សានុសិស្សត្រូវភ្ជាប់មកនូវជាមួយ សៀវភៅគ្រួសារ សៀភៅស្នាក់នៅ សំបុត្រ
បញ្ជាក់កំណើត រូបថត៣x៤ ចំនួន៤សន្លឹកសូមកុំភ្លេចនាំអាណាព្យាបាលសិស្សមកជាមួយផង
សាលាបច្ចេកទេសយើងខ្ញុំគឺមានបង្រៀននៅតាមផ្នែកនីមូយៗគឺមានរយះពេលពីរឆ្នាំ
ដែលអាចអោយសិស្សនិស្សិអាចទទួលបាននូវចំនេះដឹងនិងចំនេះធ្វើព្រមទាំងអាចទទួលបាននៅ
ជំនាញមួយយ៉ាងពិតប្រាកដ៍ ។សាលាយើងខ្ញុំមានទីតាំងស្ថិតនៅផ្លូវអូ៥  មណ្ឌល៥សង្កាត
៤   ពត៌មានបន្ថែមសូមទាក់ទង់មកលេខ ០៣៤ ៩៣៣ ៧៦៤ ខេត្តព្រះសីហនុ  សូមអរគុណ សូមជំរាប់លា។

Friday, July 27, 2012

ការប្រលង់នៅសាលាបច្ចេកទេសដុនបូស្កូ

ការប្រលង់នៅសាលាបច្ចេកទេសដុនបូស្កូគឺមានការប្រលង់សំរាប់សិស្សនិស្សិតនៅឆ្នាំ
សិក្សាទី១គឺមានការប្រលង់សំរាបឆមាសលើកទី២នៅក្នុងឆ្នាំសិក្សាទី១ការប្រលងនេះ
គឺចាប់ផ្តើមពីថ្ងៃទី២៦និង២៧គឺមានរយះពេលពីថ្ងៃ។ផ្នែកដែលត្រូវប្រលងមានដូចជា ផ្នែកលេខាធិការ​ ផ្នែកអគ្គីសន្នី ផ្នែកយាន្តសាស្រ្តរថយន្ត ផ្នែកយាន្តសាស្រ្តទូរទៅ
ហើយនិងផ្នែកទំនាក់ទំនងសង្គម។ផ្នែកនីមួយៗគឺមានការសប្បាយចិត្តណាស់នៅ
ពេលដែលបានប្រលងម្តងៗការប្រលង់នេះគឺចាប់ផ្តើមពីម៉ោង៧:៣០រហូតទៅដល់
ម៉ោង១១:៣០ ហើយនៅម៉ោង១:៣០ទើបចាប់ផ្តើមធ្វើការប្រលង់រហូតទៅដល់ម៉ោង
:៣០ទើបចប់កម្មវិធីប្រលងនេះ សំរាបការប្រលងនេះគឺមានរយះពេលសរុបទាំង
អស់គឺ៨ម៉ោង។នៅពេលដែលប្រលង់ចប់រួចរាល់ហើយ លោកឪពុកចន វីសសឺរ
បានអនុញ្ញាតិអោយសិស្សានុសិស្សបានឈប់សំរាកមួយថ្ងៃគឺនៅថ្ងៃច័ន្ទហើយនៅ
ថ្ងៃអង្គារ៍សិស្សនិស្សិតគឺចូលរៀនវិញធម្មតា។  ការប្រលង់នេះសិស្សនិស្សិតមាន
ការខិតខិប្រឹងប្រែងណាសគឺដើម្បីយកលេខល្អរាងៗខ្លួន។ការប្រលងនេះមានសារះ
សំខាន់ណាសគឺដើម្បីវាសស្ទង់នូវសមត្ថភាពរាងៗខ្លួន សាលាបច្ចេកទេសដុនបូស្កូ
នេះគឺជាការប្រលង់
គឺរៀនរយះពេលពីឆ្នាំដែលនៅក្នុងមួយឆ្នាំគឺមានការប្រលង់ពីដង់ទីតាំងប្រលង់គឺ
នៅរោងសាល សាលាបច្ចេកទេសសដុនបូស្កូ ។

Monday, July 16, 2012

សេចក្តីពិត

សេចក្តីពិតគឺជាការដឹងពិតច្បាសលាស់ មិនកុហស                                      ស្មោះត្រង ​​​​​​​​​​​​​​តៀងទៀតរឿងដែលមិនអាចផ្លាសប្តូរបាន។
រឿងពិតមានច្រើនយ៉ាង យើងមិនអាចដឹងគ្រប់រឿងនោះទេ                            ពេលខ្លះយើមិនអាចដឹងគ្រប់រឿងនោះទេតាមធម្មតាយើង
មិនអាចដឹងរឿងច្បាសទេ។រឿងពិតយើងអាចបង្ហាញភស្តុ តាងអ្វីដែលយើងបានឃើញនិងភ្នែកពេលខ្លះ   យើងអាចទៅសួរអ្នកដែលបានឃើញហេតុការណ៍នោះក៍                      បាន។សកម្មភាព   ដែលពិតគឺជារឿងដែលបានកើតឡើង                               ពិតប្រាកដ៍  មានពេលវេលា និងទីកន្លែងច្បាសលាស់។

Sunday, July 8, 2012

ការជំទាស់របស់ប្រទេសខាងជើង

ប្រទេសកូរ៉េខាងជើងបាននិយាយថា  តារារណបត្រួវបានដាក់ចូលនៅក្នុងអាវ
កាសនៅក្នុងសប្ដាហ៍នេះ ការផ្លាសប្តូនោះគឺត្រូវបានផ្លាស់ប្តួររួចរាល់ហើយ។
ប្រទេសអាមេរិកកាំងបានបំពានទៅលើការសំរេចចិត្តរបស់​ un។ការចាប់ផ្តើម
ធ្វើនៅផ្នែកនេះអោយកាន់តែមានសំលេង សំរាបខួបកំណើត១០០ថ្ងៃរបស់ប្រ
ធានាធិបតី ស៊ុង­ ឥឡូវនេះត្រូវបានស្លាប់ ហើយវាគឺជាសេចក្តីអាក្រកមួយ
ការសំដែងនូវការសម្រេចនៅការតាំងចិត្តរបស់ប្រទេសកូរ៉េ។ការយកការណ៍
របស់ពួកយើងមាន damian  grammaticas ព្រមទាំង british តាមធម្មតាត្រូវ
តែបិតផ្សាយនូវក្នុងប្រទេសដែលអញ្ជើញដោយព្រះរាជអាជ្ញាអមតុលាការ
របសប្រទេសខាងជើងមក។

ការជំទាស់របស់ប្រទេសខាងជើង


ប្រទេសកូរ៉េខាងជើងបាននិយាយថា  តារារណបត្រួវបានដាក់ចូលនៅក្នុងអាវ
កាសនៅក្នុងសប្ដាហ៍នេះ ការផ្លាសប្តូនោះគឺត្រូវបានផ្លាស់ប្តួររួចរាល់ហើយ។
ប្រទេសអាមេរិកកាំងបានបំពានទៅលើការសំរេចចិត្តរបស់​ un។ការចាប់ផ្តើម
ធ្វើនៅផ្នែកនេះអោយកាន់តែមានសំលេង សំរាបខួបកំណើត១០០ថ្ងៃរបស់ប្រ
ធានាធិបតី ស៊ុង­ ឥឡូវនេះត្រូវបានស្លាប់ ហើយវាគឺជាសេចក្តីអាក្រកមួយ
ការសំដែងនូវការសម្រេចនៅការតាំងចិត្តរបស់ប្រទេសកូរ៉េ។ការយកការណ៍
របស់ពួកយើងមាន damian  grammaticas ព្រមទាំង british តាមធម្មតាត្រូវ
តែបិតផ្សាយនូវក្នុងប្រទេសដែលអញ្ជើញដោយព្រះរាជអាជ្ញាអមតុលាការ
របសប្រទេសខាងជើងមក។(ដកស្រងមកពីbbc)

Thursday, May 17, 2012

ការសិក្សា


ការខិតខំប្រឹងប្រែងរៀនសូត្រគឺជារឿងសំខាន់ណាស់សំរាបជីវិតរបស់មនុស្សយើងម្នាក់ៗ
ទោះបីជាយ៉ាងណាក៍ដោយយើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងរៀ​នសូត្រដើម្បីអោយមាន
ចំនេះដឹងនៅពេលបច្ចុប្បន្ននិងនៅពេលថ្ងៃអនាគត់។ដូចសុភាសិតមួយបាននិយាយថា
ទំពាំងស្នង់ឬស្សី ការសិក្សាវាគឺជារឿងលំបាកណាសសំរាបយើងម្នាក់ៗក្នុងការស្រាវជ្រាវនិង
ស្វែងរក។ម្យ៉ាងវិញទៀតយើងត្រូវចេះអត់អ្មត់តស៊ូ្ ព្យាយាមនិងត្រូវចេះខិតខំប្រែងស្រាវ
ជ្រាវស្វែងរកដើម្បីរកនៅចំនេះផ្សេងៗ កាលណាយើងមានចំនេះដឹងហើយប្រៀបដូចជាយើង
មានទ្រព្យសម្បត្តិនូវក្នុងខ្លួន រឿងដែលសំខាន់យើងត្រូវចេះអត់ធ្មត់ក្នុងការសិស្សា កាលណា
ភូមិមួយឬក៍សហគមន៍មួយដែលសំបូរទៅដោយអ្នកចេះដឹងច្រើននោះ ខ្ញុំគិតថាភូមិឬក៍
សហគមន៍នោះនិងមានការអភិវឌ្ឍន៍ច្រើន ក៍មិនសួវមានការឈ្លោះប្រកែកគ្នាដែរ ប្រទេស
ជាតិមួយរីកចំរើនក៍អាស្រ័យដោយអ្នកមានចំនេះដឹងច្រើន។យ៉ាងណាមិញក្នុងនាមខ្ញុំជា
សិស្សម្នាក់ខ្ញុំសុំនូមពរអោយសិក្សានុសិស្សនិងនិស្សិនូវគ្របទីកន្លែងសូមជួយរៀនអោយ
បានច្រើននៅពេលដែលយើងមានចំនេះដឹងហើយយើងនិងអាចជួយដល់សង្គមនិង
ប្រទេសជាតិនៅពេលក្រោយបាន។

Thursday, May 10, 2012

លី ឆុង​​វៃ​​សម្លឹង​រក​​​កា​រ​ឈ្នះ​​មេ​ដាយ​​អូ​​ឡាំ​​ពិក​បើ​​ទោះ​​បរា​​ជ័យ​​នៅ​​ក្រុង​​ញូវ​​ដេ​លី​​ក្តី​

កីឡា​ករ​​វាយ​​សី​​លំ​​ដាប់​​ទី​​១​​​ពិភព​លោក​​លី ឆុង​វៃ​បាន​រង​​ការ​បរា​ជ័យ​យ៉ាង​អា​ម៉ាស់​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​កម្ម​ វិធី Idian Openកាល​ពី​ថ្ងៃ​ទី​២៩  មេសា​ ប៉ុន្តែ​គេ​បាន​ប្តេជ្ញា​ថា នឹង​ដណ្តើម​មេដាយ​មាស​ជូន​ប្រ​ទេស​ម៉ា​ឡេស៊ី​ឱ្យ​បាន​មួយ​គ្រឿង​អំ​ឡុង​ការ​ បង្ហាញ​ខ្លួន​ជា​លើក​ចុង​ក្រោយ​ក្នុង​ព្រឹត្តិការ​ណ៍​អូ​ឡាំ​ពិក​ទី​ក្រុង​ ឡុង​ឆ្នាំ​នេះ​។
ឆុងវៃ​ដែល​មាន​របួស​ស្មា​កាល​ពី​ខែ​មីនាបាន​ប្រ​កួត​ ចាញ់​កីឡាករ​កូ​រ៉េ​ខាង​ត្បូង​ Wan Ho Shonក្នុង​លទ្ធផល​២១-១៨​,១៤-២១​និង​២១-១៩​។ ក្នុង​ការ​ប្រ​កួត​នៅ​ក្រុង​ញូវ​ដេលី​កាល​ពី​ថ្ងៃ​​ទី​​២៩ មេសា​ ឆុង​វៃ​ហាក់​ដូច​ជា​គ្មាន​ឱកាស​បាន​ប្រើ​សឺ​វីស​ខ្លាំង​របស់​ខ្លួន​ប្រ​ឆាំង ​នឹង​គូ​ប្រ​កួត​ទេ​។ នេះ​ក៏​ព្រោះ​តែ​រូប​គេ​មិន​ហ៊ាន​ប្រថុយ​នឹង​របួស​ដែល​ពុំ​ទាន់​ជា​សះ​ស្បើយ ​នៅ​ឡើយ​។
​និយាយ​ជា​រួម ឆុង​វៃ​​មិន​សប្បាយ​ចិត្ត​ជា​មួយ​លទ្ធផល​លើក​នេះ​ទេ​ដ្បិត​នេះ​គឺ​ជា​កម្ម​ វិធី​ប្រ​កួត​ជម្រុះ​ចុង​ក្រោយ​សម្រាប់​ព្រឹត្តិការ​ណ៍​អូ​ឡាំ​ពិក​ខែ​កក្ក​ ដា​ខាង​មុខ​នេះ​។ ​ម្ចាស់​មេដាយមាស​អូ​ឡាំ​ពិក​ក្រុង​ប៉េកាំង​រូបនេះ​បាន​និយាយ​ថា​៖«កីឡាករ​ កូ​រ៉េ​ម្នាក់​នេះ​ប្រ​កួត​បាន​ល្អ​ ហើយ​ខ្ញុំ​យក​មិន​បាន​ពិន្ទុ​ដែល​ងាយ​ៗ​។ ខ្ញុំ​ទើប​តែ​ធូរ​ស្បើយ​ពី​របួស ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ប្រុង​ប្រ​យ័ត្ន​ទើប​បាន​។ ខ្ញុំ​គ្រាន់​តែ​ព្យាយាម​សម្រួល​ចិត្ត​ចំពោះ​ការ​ប្រ​កួត​លើក​នេះ​។ ខ្ញុំ​ពិត​ជាដឹង​ថា ខ្ញុំ​ចាញ់​ ប៉ុន្តែ​វា​មិន​ចោទ​ជា​បញ្ហា​ទេ​។
ខ្ញុំ​​នៅ​មាន​ពេល​៣​ខែ​ទៀត​មុន​ការ​ប្រ​កួត​អូ​ឡាំ​ ពិក​ចូល​មក​ដល់​។ ជន​ជាតិ​ម៉ា​ឡេ​​ស៊ី​ទាំង​អស់​សង្ឃឹម​នឹង​ទទួល​បាន​មេដាយ​មាស​មួយ​គ្រឿង​ ហើយ​ខ្ញុំ​នឹង​ប្រឹង​ប្រែង​ឱ្យ​អស់​ពី​សមត្ថ​ភាព​ដើម្បី​ដណ្តើម​យក​មេដាយ​ ជូន​ប្រ​ទេស​។ ខ្ញុំ​គឺ​ជា​កីឡាករ​លំ​ដាប់​ទី​១​ពិភពលោក ​ហើយ​ខ្ញុំ​សង្ឃឹម​ឈ្នះ​គ្រប់​កម្ម​វិធី​ប្រ​កួត​»។
​ឆុង​វៃ​មាន​គម្រោង​ចូល​ប្រ​កួត​ពីរ​កម្ម​វិធី​ទៀត​ Thomas Cupនិង Indonesia Cupមុន​នឹង​ទៅ​កាន់​ទី​ក្រុង​ឡុង​ប្រ​ទេស​អង់​គ្លេស​។ គេ​បាន​និយាយ​ថា​៖«ខ្ញុំ​នឹង​រីក​រាយ​ព្រឹត្តិការ​ណ៍​អូ​ឡាំ​ពិក​លើក​ចុង​ ក្រោយ​របស់​ខ្ញុំ​។ វា​ពិត​ជា​មាន​ការ​ប្រ​កួត​ដ៏​ស្វិត​ស្វាញ​មួយ​ និង​មាន​សម្ពាធ​ខ្លាំង​មក​លើ​ខ្លួន​ខ្ញុំ  តែ​យ៉ាង​ណា​ខ្ញុំ​នៅ​តែ​ពេញ​ចិត្ត» ៕

សុខ​​ ស្រី​ពេជ្រ​ សុំ​បិទ​បេះ​ដូង​​ក្រោយ​ពី​ក្លាយ​ជា​ស្រ្តីមេម៉ាយ

រាជធានីភ្នំពេញ​​​ ៖ អ្នក​​ចម្រៀង​​សុខ​ ស្រី​ពេជ្រ ដំបូង​​ឡើយ​ច្រៀង​​ជា​ប្រចាំ​នៅ​ភោជនីយ​ដ្ឋាន​​ហង្ស​នាគ​តំបន់​ព្រែក​លៀប ហើយ​បាន​សាង​​កេរ្តិ៍​ឈ្មោះ​តាម​រយៈ​ការ​ចុះ​ផ្សាយ​​តាម​សារ​ព័ត៌មាន​ ទស្សនា​វដ្តី​ តាម​ការ​បង្ហាញ​ខ្លួន​តាម​កញ្ចក់​ទូរទស្សន៍​នានា​ក្នុង​កម្ម​វិធី​ប្រគំ​ តន្ត្រី​​​ចុង​សប្តាហ៍ ។
សុខ ស្រី​ពេជ្រ បាន​​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ចម្រៀង​​​តាំង​​ពី​ឆ្នាំ​១៩៩៩ រហូត​​មក​ដល់​​បច្ចុប្បន្ន​​នេះ​ជាង​១០​ឆ្នាំ​ហើយ ​ដោយ​នាង​និយម​ជ្រើស​រើស​​​បទ​ចម្រៀង​​មនោសញ្ចេត​នា​របស់​​រាជិនី​សំឡេង​​ មាស​រស់ សេរី​សុទ្ធា ​មក​ច្រៀង ។ ​​ទោះ​បី​​នាង​ពុំ​មាន​សំឡេ​ង​ពីរោះ​ដូច​​​ម្ចាស់​ដើម​ក៏​ដោយ តែ​​នាង​អាច​ច្រៀង​​​បា​ន​ពីរោះ​តាម​សំឡេង​​​​ពី​ធម្មជាតិ​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​របស់​​នាង​ ។
ដោយ​​សារ​តែ​មាន​​ទឹក​ដម​សំឡេង​​ពីរោះ​គួប​ផ្សំ​នឹង​ រូប​សម្ផស្ស​​ស្រស់​ស្អាត​ ញញឹម​រំលេច​​​ស្នាម​​​ថ្ពាល់​ខួចផង​​ ទើបកន្លង​មក​នាង​តែង​តែ​មាន​ឱ្យកាស​ឡើង​​ច្រៀង​ជា​កិត្តិ​យស​​នៅ​លើ​ឆាក​ ប្រគំ​តន្ត្រី​ចុង​សប្តាហ៍តាម​ស្ថានីយ​ទូរទស្សន៍​នានា​ ។ លើស​ពី​នេះ ​ស្រី​ពេជ្រ​ ​ធ្លាប់​​ចេញ​ទៅ​សម្តែង​​នៅ​ប្រទេស​​អូស្ត្រលី បារាំង​ កាណាដា ជា​ដើម ។
កន្លង​មក​​ ក្រៅ​ពី​អាជីព​​ជា​អ្នក​​ចម្រៀង​​​ នាង​ក៏​ធ្លាប់​​បើក​​ភោជនីយដ្ឋាន​​ តែ​បាន​បិទ​ទៅ​វិញ​ដោយ​សារ​នាង​ជាប់​រវល់​​មុខ​របរ​​រក​ស៊ី​ជួញ​ដូរ​ ។ នៅ​ក្នុង​​ឆ្នាំ២០១២ នេះ​ ​​ក្រៅពី​ច្រៀង​​​នៅ​លើ​​ឆាក​ប្រគំ​តន្ត្រី​​ចុង​សប្តាហ៍​តាម​ស្ថានីយ​​ ទូរទស្សន៍​​ ស្រី​ពេជ្រ​​​​ថត​​សំឡេង​​​ឱ្យ​ផលិត​កម្ម​រៃ​​មាស​ និង​ហ្វ័រយូ។
​នាង​​សុខ ស្រី​ពេជ្រ​ ក្នុង​វ័យ​៣០​ឆ្នាំ​​ បាន​ក្លាយ​ជា​ស្រ្តី​មេ​ម៉ាយ​កូន​មួយ តែ​​នាង​​មិន​បាន​ប្រាប់​​ថា មាន​ស្វាមី​​ពី​ពេល​ណា​ និង​បែក​គ្នា​ទៅ​វិញ​ពី​ពេល​ណា​​ទេ ។ នាង​បង្ហើបឱ្យ​ដឹង​ថា​ សព្វ​ថ្ងៃ​​កូន​ស្រី​នាង​មាន​អាយុ​៩​ឆ្នាំ ហើយ ។ អ្នក​ចម្រៀង​រូប​នេះនិយាយ​​ថា ​ដោយ​សារ​ជួប​ស្នេហា​បរាជ័យ​នាង​សុំ​បិទ​​បេះ​ដូង​មួយ​រយៈ​សិន គឺ​ខិតខំ​ប្រឹង​​ប្រែង​រក​ស៊ី​សន្សំ​លុយ​​សម្រាប់​ចិញ្ចឹម​កូន​​ឱ្យ​ធំ​ បន្តិច​សិន ទើប​បើក​​បេះ​ដូង​​ ៕

ដំរី​មួយ​ក្បាល​​ចេញ​មក​អុក​ឡុក​​លើ​ដង​ផ្លូវ​បង្ក​ការ​ខូចខាត​រថយន្ត ធ្វើ​ឱ្យ​កក​ស្ទះ​​ចរា​ចរ​ណ៍ និង​បង្ក​ការ​ភ័យ​ខ្លាច

ខេត្ត​កោះ​កុង​ ៖ ​ដំរី​ឈ្មោល​មួយ​ក្បាល​ដែល​តែង​តែ​ចេញពី​ក្នុង​ព្រៃ​ម​ក​រារាំង​ការធ្វើ​ ចរាចរ​ និង​បាន​យក​​ប្រមោយ​វាយ​បំបែក​កញ្ចក់​រថយន្ត​កាលពី​ថ្ងៃទី​៤ ឧសភា ​២០១២ និង​ថ្ងៃ​បន្ត​បន្ទាប់​​តាម​បណ្តោយ​ផ្លូវ​​លេខ​៤៨ ​​ក្នុងភូមិ​សាស្ត្រ​ឃុំ​​អណ្តូង​ទឹក ស្រុក​បទុម​សាគរ ដែល​​មក​ទល់​ពេល​នេះ​បង្ក​ការ​ខូចខាតរថយន្ត​​​ចំនួន​៥​គ្រឿង​ និង​​ជាន់​​​គោ​ងាប់​២​ក្បាល ​ហើយ បង្ក​ឱ្យ​មាន​ការ​​ព្រួយ​​បារម្ភ​​យ៉ាង​ខ្លាំង​ ចំពោះ​សុវត្ថិ​​ភាព​​​​នៃ​ការ​​ធ្វើ​ដំណើរ​​តាម​ដង​ផ្លូវ​ខាង​លើ ។
ដោយ​មើល​ឃើញ​ការបង្ក​​​គ្រោះ​ថ្នាក់​​ពី​សត្វ​ដំរី​ ព្រៃនៅ​លើ​ដង​ផ្លូវជាតិ​បែប​នេះ ​លោក​អភិ​បាល​​ខេត្ត​កោះ​កុង បាន​ចេញ​លិខិត​មួយ​ច្បាប់​​កាលពីរសៀលថ្ងៃទី​​១០ ឧសភា ​នេះ ជូន​កញ្ញា​ស៊ូ សុវណ្ណ​ហ្គោ​ឡែត ​នាយិកា​ប្រតិ​បត្តិ​អង្គ​ការ​សម្ព័ន្ធ​​មិត្ត​សត្វ​ព្រៃ ​ជួយ​ចាត់​វិធាន​ការ​ជា​បន្ទាន់​ចំពោះ​សត្វ​ដំរី​មួយ​ក្បាល​នេះ​ ដើម្បី​ជៀស​វាង​ការ​បង្ក​បញ្ហា​​ដល់​អ្នក​ធ្វើ​ដំណើរ​​បន្ត​ទៀត។ ប៉ុន្តែ​គេ​ពុំ​ទាន់​​ទទួល​​បាន​ការ​​ឆ្លើយ​តប​ពី​នាយិកា​​អង្គការ​សម្ព័ន្ធ ​​មិត្ត​សត្វ​ព្រៃ​​យ៉ាងណា​​នោះ ​នៅឡើយ​ទេ ។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង

សឿ​ សុធា​រ៉ា លេង​ខ្លួន​សិចស៊ីជាង​នៅ​ក្រមុំ


អ្នក​គាំ​ទ្រ​នាង​សឿ សុធា​រ៉ា បាន​លាន់​មាត់​ថា តាំង​ពី​មាន​ប្តី​ និង​មាន​កូន​រួច​មក​ នាង​​លេង​ខ្លួន​ជាង​កាលពី​​នៅ​​ក្រ​មុំ​​ ដោយ​ពេល​នោះ​នាង​​​តែង​តែ​ស្លៀក​ពាក់​ជុំ​ជិត​សម​ជា​នារី​ខ្មែរ​មួយ​រូប ​ខុស​ពី​តា​រា​មួយ​ចំនួនទៀត​​ដែលប្រ​ជែង​គ្នា​បង្ហាញ​ដើម​ទ្រូង​ទ្រលុក​ ទ្រលន់​ ដើម្បី​ទាក់​ទាញ​ខ្សែ​ភ្នែក​អ្នក​ដទៃ​​ ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​មាន​តា​រា​ខ្លះ​ទៀត​​រិះ​រក​គ្រប់​មធ្យោបាយ​កែ​ដើម​ ទ្រូង​ឱ្យ​ធំ​​​ខុស​​ពី​ធម្មជាតិ ដើម្បី​បង្អួត​គ្នា​ ។
​​
នាង​សឿ សុធា​រ៉ា កាល​ពី​នៅ​ក្រមុំ​​​ជា​នារី​​ចូល​ចិត្ត​សម្លៀក​បំពាក់​ជុំ​ជិត មិន​ឱ្យ​អ្នក​ណា​រិះ​គន់​​នាង​ទេ តែពេលនេះ​នាង​​មាន​ប្តី​និង​កូន​មួយទៅ​ហើយ​ ទើប​នាង​លេង​ខ្លួន​បែប​ទាន់​សម័យ ​​មិន​​ចាញ់​ក្មេងៗ​ជំនាន់​ក្រោយ​​ឡើយ ​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​បើក​ភ្នែក​ធំៗ​សម្លឹង​​មើល​រូប​នាង​ ។ អ្នក​ខ្លះ​កោត​សរសើរ​​សម្រស់​របស់​នាងថា ស្អាត​ជាង​កាល​ពី​នៅ​ក្រមុំ​​ទៅ​ទៀត ។ ជាង​នេះ​ទៅ​ទៀតមិន​ត្រឹម​តែ​រូបនៅ​ក្នុង​​Facebook​ទេ ដែល​នាង​បង្ហាញដើម​ទ្រូង​យ៉ាង​ទ្រលុក​ទ្រលន់​​ឱ្យ​អ្នកដទៃ​បានឃើញ​នោះ សូម្បីតែ​​នៅ​តាម​កម្ម​វិធី​អ្វី​មួយ​ដែល​នាង​ទៅ​ចូល​រួមនោះក៏​​នាង​តែង​តែ​ ស្លៀក​ពាក់​សិច​ស៊ី​ដែរ​ធ្វើ​​ឱ្យ​អ្នក​​ទៅ​ចូល​រួម​សម្លឹង​មើល​មិន​ដាក់​ ភ្នែក​ ។ មាន​អ្នក​ខ្លះ​រិះ​គន់​ថា នាង​មាន​ប្តី​ មាន​កូន​​ទៅ​ហើយ​គួរ​តែ​ស្លៀក​​ពាក​់​​បែប​ស្រគត់​ស្រគំ​ដូច​ពេល​​នៅ​ក្រមុំ ​​ទើប​ប្រសើរ ។
នាង​​សឿ សុធារ៉ា បានចូល​​ប្រឡូក​ក្នុងវិស័យ​​សិល្បៈ​​តាំង​ពី​ឆ្នាំ​២០០០ ​មក​ម៉្លេះ ។ អ្នក​គាំ​ទ្រ​​កោត​សរសើរ​​ពី​ទេព​កោសល្យ​របស់​នាង​តាម​រយៈ រឿង«​ស្នាម​ស្នេហ៍​សមុទ្រ​រាម» ​«ព្រះ​គោ​ព្រះ​កែវ» និង​រឿង​ជា​ច្រើន​ទៀត​​មិន​តិច​ជាង​៥០​រឿង​ទេ ។ ​ថ្មី​​ៗនេះ​មាន​​​ព័ត៌មាន​ថា ​នាង​សឿ សុធា​រ៉ា បាន​ចុះកិច្ច​សន្យា​​ថត​រឿង​ឱ្យ​ស្ថានីយ​ទូរទស្សន៍​​អាស៊ី​អាគ្នេយ៍​ ដោយ​នាង​សម្តែង​​ជា​តួ​ឯក​ ។ អ្នក​គាំាទ្រ​​​នាង​មួយ​ចំនួន​និយាយ​ថា ការ​វិល​ចូល​សិល្បៈ​របស់​នាង​វិញ​នេះ​ប្រហែល​ជា​អាច​ឱ្យ​​នាង​ស្តារ​កេរ្តិ៍ ​ឈ្មោះ​ របស់​នាង​​ឡើង​វិញ​បាន​ ប៉ុន្តែ​បើ​សិន​ជា​ឱ្យ​នាង​​សម្តែង​ជា​តួ​ម្តាយ​ទើប​សម​ជាង​ ចំពោះ​តំណែង​តួ​ឯក​ទុក​ឱ្យ​អ្នក​ស្រករ​​ក្រោយ​សម្តែងវិញ ។ ដោយ​ឡែក​អ្នក​គាំ​ទ្រ​​នាង​សឿ សុធារ៉ា  មួយ​ចំនួន​ទៀត​នៅ​តែ​គាំ​ទ្រ​​​នាង​ដដែល​​មិនថា​​នាង​​ដើរ​តួ​​ជា​ម្តាយ ​​ឬ​ក៏​តួ​ឯក​ទេ​ ។
នាង​សឿ សុធា​រ៉ា បាន​រៀប​អា​ពាហ៍​ពិពាហ៍​​ ជា​មួយ​លោក​សាពូន មី​ដាដា កាល​ពី​ចុង​​ឆ្នាំ​ ២០០៩ បន្ទាប់​ពី​បាន​ស្រលាញ់​​គ្នា​​ក្នុង​សភាព​លាក់​លៀម​អស់​រយៈ​ពេល​ជិត​៣​ ឆ្នាំ ។ បន្ទាប់​ពី​រៀប​ការ​នាង​បាន​ផ្អាក​ពី​សិល្បៈ​ ហើយ​បាន​បង្កើត​​កូន​ស្រី​​ម្នាក់​ ៕

Thursday, March 22, 2012

ថ្ងៃឈប់សំរាក់

ក្រោយ​ពី​ការ​ប្រ​លង​នៅ​សា​លា​បច្ចេក​ទេស​ដុន​បូ​ស្កូ​​ចប់​រួច​រាល់​ហើយ ​ខាង​សា​លា​រៀន​
បាន​អោយ​ឈប់​ចំនួន​១​ ដើម្បី​អោយ​សិស្ស​មាន​ការ​សប្បា​ចិត្ត​ក្រោយ​ពី​ការ​ប្រ​លង​ចប់​
មិន​ត្រឹម​តែ​ប៉ុ​ណ្ណោះ​សិ​ស្សា​នុ​សិ​ស្ស​អាច​ទៅ​លេង​ផ្ទះ​ដើម្បី​ជួប​ក្រុម​គ្រួសារ​ បង​ប្អូន​ ឬ​ក៍​​
មិត្ត​ភក្កិ​បាន​ទៀត​ផង ​និង​អាច​អោយ​យើង​បន្ធូ​អារម្មណ៍​នៅ​ពេល​ដែល​យើង​ប្រ​លង​ហើយ​
ការ​ឈប់​សំ​រាក់​ក៍​ជា​រឿង​មួយ​សំ​ខា​ន់​ដែរ​ សំ​រាប់​អោយ​យើង​ការ​បន្ធូ​អា​រម្មណ៍​ព្រម​ទាំង​អាច​
ដើរ​លេង​ឬ​ទៅ​ទេស​ចរណ៍​នៅ​តំ​បន​ណា​មួយ​ក៍​បាន​​ដែល​យើង​ចង់​ទៅ​។​ក្រោយ​ពី​យើង​
បានឈប់សំរាក់អស់រយះពេល  ១   ថ្ងៃមកក៍បានចូលមករៀនវិញ ដូចថ្ងៃធម្មតាវិញដើប្បី
សិស្ស​មាន​ចំ​នេះ​ដឹង​បន្ថែម​ទៀត​ក្នុង​ការ​មាន​ជំនាញ​ពិត​មួយ​។​ចំ​នេះ​ដឹង​គឺ​មាន​សា​រះ​សំ​ខាន់​
ណាស់សំរាប់មនុស្សយើងម្នាក់ ពីព្រោះមនុស្សយើងម្នាក់ៗបើគ្មានចំនេះដឹងទេគឺពិបាក់
រស់​នៅ​ក្នុង​សង្គ​ម​ណាស​ដើម្បី​ប្រ​កប​មុខ​រប​រចឹ​ញ្ចឹម​ជី​វិត​និង​មាន​ការ​ពិ​បាក់​ច្រើន​នៅ​ក្នុង​ជីវិត​
រស់​នៅ​ប្រ​ចាំ​ថ្ងៃ​។​ពុំ​មាន​ការ​សប្បាយ​រីក​រាយ​និង​ជី​វិត​រស់​នៅ​ទេ​។

Wednesday, March 21, 2012

ការប្រលងនៅសាលាដុនបូស្កូ

កាល​ពី​ថ្ងៃ​អង្គារ៍​ទី​​ ២០​ខែ​ មិនា​ ឆ្នាំ​២០១២​គឺ​មាន​ការ​ប្រ​លង់​នៅ​សា​លា​បច្ចេក​ទេស​ដុន​បូ​ស្កូ​
ខេត្ត​ព្រះ​សី​ហនុ​ កា​រ​​ប្រ​លង​គឺ​មាន​រយះ​ពេល​៤​ថ្ងៃ​គឺ​ចាប់​ពី​ម៉ោង​៧​:៣០​រហូត​ទៅ​ដល់​ម៉ោង​
១១​:៣០​ ទើប​ឈប់​ម្ដង​ដើម្បី​ឈប់​សំ​រាក់​ហូប​បាយ​ថ្ងៃ​ត្រង ​និង​ប​ន្ត​ធ្វើ​ការ​ប្រលង​ទៀត​នៅ​ម៉ោង​១:​៣០​រហូត​ទៅ​ដល់​ម៉ោង​៤:​៣០​ទើប​ឈប់​ការ​​ប្រ​លង​គឺ​មាន​សា​រះ​សំ​ខាន់​ណាស​ ក្នុង​ការ​យក​ពិន្ទុ ​មិន​ត្រឹម​តែ​ប៉ុ​ណ្ណោះ​ការ​ប្រ​លង​គឺ​មាន​ភាព​តឹង​តែង​និង​គ្មាន​ការ​មើល​ព្រុ​យ៉ុង​  ទេ​ការ​ប្រ​លង​នៅ​សា​លា​បច្ចេក​ទេស​ដុប​បូ​ស្កូ​មូយ​ឆ្នាំ​គឺ​មាន​ការ​ប្រ​លង​ឆ​មាស​ពី​ដង​គឺ​៦​ខែ​ ប្រ​លង​មួយ​ដង​ប្រ​លង​ទាំង​អស់​មាន​៤​លើក​គឺ​រៀន​ក្នុង​រ​យះ​ពេល​២​ឆ្នាំ​។​ការ​ប្រ​លង​មួយ​ដង​ គឺ​មាន​រ​យះ​ពេល​ពី​ថ្ងៃ​ជា​រៀង​រាល់​ឆ្នាំ​។​ការ​ប្រ​លង​គឺ​មាន​ច្រើន​​ផ្នែ​ក​​គឺ​​មាន​​ដូច​​ជា​​ផ្នែក​​អ​គ្គី​​សនី​​​
​លេ​​​​​ខា​​​ធិ​ការ​ យា​ន្ត​សា​​ស្រ្ត​ទូរ​ទៅ ​យាន្ត​សា​ស្រ្តរ​ថ​យន្ត ​ព្រម​ទាំង​ផ្នែក​ទំ​នាក​ទំ​នង់​ស​ង្គម ​ការ​ប្រលង​ចែក​ចេញ​ជា​ពីវ​គ្គ​គឺ​ឆ្នាំ​ទី​មួយ​គឺ​ប្រ​លង​នៅ​ថ្ងៃ​អង្គារ៍​និង​ថ្ងៃ​ពុធ​ចំ​ណែក​ឯ​ឆ្នាំ​ទី​ពី វិញ​គឺ​ប្រ​លង​នៅ​​​​​​​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​​​ដល់​សុក្រ​។​

Tuesday, March 13, 2012

ការទំនាក់ទំនង

ការ​ទំ​នាក់​ទំ​នង​គឹ​ជា​​វិ​ធី​ដែល​មនុស្ស​ផ្លាស់​ប្ដូរ​គ្នា​ទៅ​វិញ​ទៅ​មក​នូ​វគំ​និត​ពត៌​មាន​និង​អារម្មណ៍​​​ការ​ទំ​នាក់​ទំ​នង​ត្រូវ​បាន​ចែក​ចេញ​ជា​ពី​ធំៗ​គឹ​ការ​ទំ​នាក់​ទំនង់​តាម​រយះ​​កាយ​វិ​ការ​និង​តាម​រយះ​ការ​​ប្រើ​ភា​សា​។ការ​ទំ​នាក់​ទំ​នង​មាន​៥​ទំ​រង​ធំៗ​
១​ ​ការ​ទំនាក់​ទំនង​នៅ​ក្នុង​ខ្លួន​បុគ្គល​
២​​ ការ​ទំ​នាក់​ទំន​ង​រវាង​​បុគ្គល​និង​បុគ្គល​
៣ ​ការ​ទំនាក់​ទំនង​ជា​ក្រុម​
៤ ​​ការ​ទំនាក់​ទំនង​ជា​សា​ធារ​ណះ​
៥ ​ការ​ទំនាក់​ទំនង​តាម​បណ្ដាញ​ពត៌មាន​
រូ​បភាព​ដំបូង​ដែល​ទាក់​ទាញ​នោះ​គឹ​រូប​រាង​ស្អាតស្លៀក​ពាក់​ថ្លៃថ្នូ​រទឺក​មុខ​ស្រស់​ស្រាយ​ញ​ញឺម​​និង​កាយ​វិកា​រសម​សួន​។យើង​ដឺង​​ហើយ​ថា​បើ​កា​ល​ណា​យើង​មាន​សុខ​​ភាពមិន​ល្អ​អារម្មណ៍​​របស​យើង​ក៍​មិន​ល្អ​ដែរ​ដែល​នាំ​អោយ​ការ​និយាយ​ស្ដី​មិន​ត្រឹមត្រូវ​មាន​កា​រយល់ច្រឡំ​ឬអាច​ បង្ករ​ជំលោះ​យ៉ាង​ងាយ​។​​តែ​ផ្ទុយ​​ទៅ​វិញ​​បើ​សុខ​​ភាព​​យើង​ល្អក៍​​​ធ្វើ​​អោ​យ​​អ្នក​​ដ៍​ទៃ​​​មាន​ជំ​នឿ​​​នៅ​​ពេល​​ដែល​​គេ​ធ្វើ​​ការ​​ទំ​នាក់​​​​​ទំនង​​ជា​​មួយ​យើង​​ផង​ដែរ​​។យើង​ត្រូវ​ចេះ​សំ​អាត​ខ្លួន​ប្រាណ​​អោយ​បា​ន​ស្អាត​និង​មិន​អោយ​មាន​ក្លិន​​មាត់​និយាយ​រូមគឺមិន​អោយមាន​ក្លិនអា​ក្រក​ចេញ​ពីខ្លួន​របសយើង​។តំលៃ​មនុស្សក៍​ឆ្លុះបញ្ចាំង​តាម​​រយះ​​ការ​​ស្លៀក​​ពាក់​​និង​​​តុប​​តែង​​កាយ​​ផង​​ដែរ​កា​រ​​​​​​​​​​​ប្រើរ​​​ភា​​សា​​នៅ​​​ពេល​​សន្ទនា​​​ពេល​​ដែលគេ​កំពុ​ង​និយាយ​យើង​​ត្រូវយក​ចិត្ត​​ទុក​ដាក់​ស្ដាប់​ដៃគូរ​បស​​យើង​​ដើម្បី​ធ្វើ​អោយ​កា​រ​​សន្ទនា​របស់​យើង​កាន់​តែ​ប្រ​សើរ​ឡើង។​


Sunday, February 26, 2012

អ្នកស្រីម៉ារីខូវិនត្រូវបានស្លាប់

​    លោក​ស្រី​ MAREY ​ COLVEN ​ ជន​ជាតិ​អា​មេ​រិច​ រស់​នៅ​​ក្នុង​ទី​ក្រុង​ជា​អ្នក​យក​ពត័​​មាន​​យ៉ាង​លំ​អិត​ ។​គាត​បាន​ទៅ​យក​ពត័​​ពី​កា​រ​​ធ្វើ​សង្រ្គាម​សំ​រាប​ការ​សែត​        ENGLISH​ ​ SUNDAY​​​​ ​  T​IMES​  ដោយ​លោកស្រី​ធ្លាប់​ទៅ​ចុះ​យក​ពត័​មាន​នៅ​ក្នុង​ជំ​លោះ​នោះ​ជា​ច្រើន​ ដង​នៅ​ក្នុង​យូ​ហ្គោ​ស្លា​វី​ ហើយថ្មីៗនេះអ្នកស្រីបានចុះយកពត័មាន​នៅក្នុងទីក្រុង​​ ​ HOME  តំបន់SYRIA ក្នុង​ព្រឹត្តិ​ការណ៍​ទា​ហាន​បាញ់​គ្នា​យ៉ាង​សា​ហា​វ​។
វិទ្យុ​​ទាក​ទង​របស​THE​ telegraph​  កង​ទព័​របស​ rosey​​​ បាន​អោយ​ដឹង​ថា​អ្នក​កា​រ​សែត​ត្រូ​វ​បាន​
គេ​បាញ់​វាយ​ប្រ​ហារ​ភាគ​កណ្ដាល​serey​ដោយ​សារ​ត្រូវ​គ្រាប់​ផ្លោង​  ខណះ​ពេល​ដែល​គាត​
កំ​​ពុង​​តែ​ថត​ ​  និង​យក​ពត័​មាន​។

Sunday, February 19, 2012

ផលប្រយោជន៍នៃព្រៃឈឺ

 ការ​រស់​នៅ​តាម​តំបន់ ពី​កន្លែង​មួយ​ទៅ​កន្លែង មួយ កន្លែង​ទាំង​អស់​នោះ​សុទ្ឋ​តែ​មាន​សារះ​សំខាន់ ដូចៗ​គ្នា។    ក្នុង​ការ​ធ្វើ​អោយ​ជីវិត​របស់​ យើង​មាន​ការអភិវឌ្ឃន៍ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​  យ៉ាង​ណា​មិញ​ព្រៃឈឺ ក៍​មាន​សារៈ​​ សំខាន់​ដែរ​ ក្នុង​ការ ធ្វើ​អោយ ជីវិត​រស់​នៅ ប្រកប​ ដោយ ភាពសប្បាយ និង មាន​សេច​ក្ដី​សុខ ផង ដែរ  ព្រៃឈឺ គឺ​មាន​សារៈ សំខាន់ ខ្លាំង​ណាស សំរាប់ មនុស្ស សត្វ​ និង​ធម្មជាតិ ព្រៃឈឺអាចយកទៅធ្វើរជាគ្រឿងសង្ហារឹម សំរាប់ធ្វើរជាផ្ទះសំបែង និង គ្រឿង
សំនងផ្សេងៗ  ព្រៃឈឺអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើម្បីអោយមកទស្សនា​ និង
ដើរលេងកំសាន្ត។  វាអាចជួយទប់ស្កាតនូវគ្រោះធម្មជាតិទាំងឡាយ ដូចជា គ្រោះជំនន់ គ្រោះរាំង
ស្ងួត  ខ្យលព្យុះ ព្រមទាំងជួយទប់ស្កាតដី ដើម្បីកុំអោយវាហូរឬក៍បាក់

Tuesday, February 14, 2012

ថ្ងៃនៃសេចក្ដីស្រលាញ


    នៅថ្ងៃទី១៤​ កុម្ភះគឺជាថ្ងៃមួយដែលមនុស្សគ្រប់ៗរូបផ្ដល់សេចក្ដីស្រលាញអោយគ្នា
 ទៅវិញទៅមកជាពិសេសអ្នកដែលមានគុណ​។មិនត្រឹមតែអ្នកដែលមានគុណតែប៉ុណ្ណោះទេ
យើងអាចជូនរបស់ដែលមានតំលៃបន្តិចបន្តួចដូចជា ផ្កាកុលាប់ របស់របរដែលយើងគិតថា
មានតំលៃចំពោះមនុស្សដែលគិតថាមានតំលៃសំរាប់យើងផ្ទាល់  យើងគួរតែជូនរបស់អោយគេ
នៅថ្ងៃនេះតែម្តង​  ដើម្បីបង្ហាញថាយើងគឺជាមនុស្សដែលយល់ចិត្តគេនិងស្រលាញគេទោះ
បីជាយើងអោយរបស់ទៅគេបន្តិចបន្តួចក៍ដោយ។មនុស្សដែលយើងអោយនោះគិតថាយើង
គឺពិតជាមនុស្សម្នាក់ដែលចេះគិតគូរពីរូបគេព្រមទាំងអោយដំលៃទៅលើគេ ទោះបីជាគេនោះ
ស្ថិតនៅក្នុងស្ថានភាពបែបណាក៍ដោយ។បុណ្យនៃសេចក្តីស្រលាញ់គឺមានសារះសំខាន់ណាស់សំរាប់យុវជនគ្រប់ៗរូបដែលយើងត្រូវចេះផ្តល់សេចក្តីស្រលាញ់ជូនទៅដល់មនុស្សដែល
ស្រលាញ់បាន។​​​បុណ្យនៃសេចក្តីស្រលាញ់មិនមែនជាបុណ្យឬក៍ជាទំនៀមទំលាប់របស់
ដូនតាយើងនោះទេ  បុណ្យនេះវាហូរចូលមកតាមអរិយធម៏បរទេស ដែលយុវវ័យនៅក្នុង
ប្រទេសកម្ពុជាយើងប្រកាន់យកបន្តិចម្តងៗរហូតមកដល់សព្វថ្ងៃនេះ។ហើយមានយុវជន
មួយចំនួនយល់ខុសពីបុណ្យនេះគឺថាជាថ្ងៃដែលយុវជននិងយុវនារីប្ដូររបស់ដែលមានតំ
លៃអោយគ្នាទៅវិញទៅមក ដូច្នោះហើយយុវជនយុវនារីសូមកំយល់ច្រឡំអំពីបុណ្យនេះ។នៃសេចក្ដីស្រលាញញitr

Thursday, January 26, 2012

សុខភាព

                     ការ​រស់​នៅ​ក្នុង​សង្គម​មនុស្ស​ទាម​ទា​ជា​ចាំ​បាច់​នោះ​គឺ​​   ការ​ចង់​បាន​សុខ​ភាព​ល្អ​                    ដើ​ម្បី​​អោយ​​មាន​​សុខ​​
        ភាព​​​ល្អ​យើង​​ត្រូវ​ចេះ​ហាត់​ប្រាណ​អោយ​បាន​ទៀង​ទាត់​  សុខ​ភាព​គឺ​ជា​រឿង​សំ​ខាន់​សំ​រាប​មនុស្ស​​។​
       សព្វ​​​ថ្ងៃ​​នេះ​ប្រ​ជា​ជន​ភាគច្រើន​គឺ​មាន​ការ​យក​ចិត្ត​ទុខ​ដាក់​ចំ​ពោះ​សុខ​ភាព​ណាស់​   ​ឯ​ប្រ​ជា​ជន​
        មួយ​ចំ​នួន​តួច​ទៀត​គឺ​មិន​សួវ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​សុខ​ភាព​របស់​គាត ​ ។​ការ​រស់​នៅ​អោយ​បាន​ល្អ​
        ក៍ជារឿងមួយដ៍សំខាន់ដែរ ពីរព្រោះថា​ ការរស់នៅយើងត្រូវ ហូបស្អាត   ផឹកស្អាត  និងរស់នៅស្អាត               ទើបការរស់នៅរបស់យើងទទួលបាននៅសុខភាពល្អ ។    បញ្ហាចំបង់យើងត្រូវចេះសំអាតបរិស្ថាននៅជុំវិញផ្ទះរបសយើងអោយបានស្អាតជានិច្ច។សុខភាពគឺជា​​​​​                  រឿងសំខាន់សំរាបជីវិតយើងម្នាកយើងត្រូវចេះហូបអាហារណាដែលគ្មានជាតិគីមី    
    បច្ចុបន្ននេះអាហារដែលមានជាតិគីមីច្រើនគឺលើបន្លែ។

   

Wednesday, January 11, 2012

បុណ្យកុលាបពណ៍

លោកឪពុក បូស្កូ
នៅថ្ងៃទី៣១ ខែមករានិងមានការប្រារព្ធពិធីបុណ្យកុលាបពណ៍  យ៉ាងធំមួយដែលមានទីតាំងស្ថិត ផ្លូវអូរ៥  សង្កាត៤ នៅក្នុងសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ  នៅពេលនោះសិស្សមានការរវលដែរ នៅក្នុងពិធីបុណ្យនោះ។ផងដែរមានការ                                   ប្រកួតបាលគ្រប់ប្រភេទ​ដែលសិស្សទាំងអស់ក្នុងសាលាចុះឈ្មោះលេង ក្នុងម្នាកលេងបានត្រឹតែមួ​យផ្នែកតែ
 ប៉ុណោះទេ កីឡាកទាំងអស់មានបួនពណ៍គឺមានដូចជាពណ៍ខៀវ ក្រហម ផ្កាឈូក លឿង ក្នុងនោះ
ផងដែលមានការប្រកូតបាលទះ បាលទាត់ បាលបោះ ហើយព្រមទាំងមានការលេងល្បែងប្រជា
ប្រិយជាច្រើនទៀត សិស្សនៅក្នុងសាលានោះមានការសប្បាយរីករាយខ្លាំងណាស់​  មិនត្រឹមតែ
ប៉ុណោះព្រមទាំងមានអ្នកជិតខាងមកចូលរួមផងដែរ​  បុណ្យនោះមានការសប្បាយខ្លាំងណាស់ដោយ
សារតែសិស្សមានការទំនាក់ទំនងល្អណាស់ពីសិស្សម្នាកទៅសិស្សម្នាក់ទៀត  បុណ្យកុលាបពណ៍គេ
ធ្វើឡើងជារាងរាលឆ្នាំ គឺចាបតាំងពីបើកសាលារៀននេះមក។

ការចែករំលែកនៅបទពិសោធន៍

Twitter Delicious Facebook Digg Stumbleupon Favorites More